ខិត្តប័ណ្ណលើកកម្ពស់ការយល់ដឹង

សូមប្រុងប្រយ័ត្នចំពោះ អាកាសធាតុក្តៅខ្លាំង!

ភាពតានតឹងដោយសារកម្ដៅកំពុងក្លាយជាការគំរាមកំហែងមួយយ៉ាងសំខាន់ចំពោះសុវត្ថិភាព និងសុខភាពរបស់កម្មករ ដោយសារពួកគេប្រឈមមុខនឹងសីតុណ្ហភាពប្រចាំថ្ងៃខ្ពស់កាន់តែខ្លាំង និងរលកកម្ដៅកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងរដល់និយោជក និងកម្មករនិយោជិត អំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃអាកាសធាតុក្តៅខ្លាំង។

ភាពតានតឹងដោយសារកម្តៅអាចបណ្តាលឱ្យមានបញ្ហាសុខភាព ភ្លាមៗ ដូចជាអស់កម្លាំង ហត់នឿយ គ្រុនក្តៅ និងក្នុងករណីធ្ងន់ធ្ងរបំផុតអាចបណ្តាលឱ្យស្លាប់។ ក្នុងរយៈពេលវែង វាអាចនាំឱ្យមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាម បេះដូង ផ្លូវដង្ហើម និងតម្រងនោម។

ខិត្តប័ណ្ណនេះត្រូវបានរៀបចំឡើងដោយគម្រោង”លើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អនៅក្នុងប្រទេសថៃ និងកម្ពុជា “របស់អង្គការអន្តរជាតិខាងការងារ​(ILO) ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន និងដោយមានកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ព្រមទាំងជួយដល់ទាំងកម្មករនិយោកជិត និងនិយោជកក្នុងការចាត់វិធានការការពារជាចាំបាច់ដើម្បីការពារខ្លួនពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃអាកាសធាតុក្តៅខ្លាំង។