Leaflet
ខិត្តប័ណ្ណ៖ យល់ដឹងពីសិទ្ធិរបស់អ្នកនៅកន្លែងធ្វើការនៅប្រទេសថៃ
កម្មករនិយោជិតគ្រប់រូបនៅក្នុងប្រទេសថៃមានសិទ្ធិទទួលបានលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព ប្រាក់ឈ្នួលសមរម្យ ការសម្រាកគ្រប់គ្រាន់ ការគោរព និងសិទ្ធិក្នុងការរៀបចំ ចងក្រង សហជិព។ ប៉ុន្តែមនុស្សជាច្រើននៅតែមិនដឹងអំពីសិទ្ធិ និងការការពារដែលត្រូវបានធានាដោយច្បាប់។
ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានច្បាស់លាស់ ងាយយល់អំពីប្រាក់ឈ្នួល ម៉ោងធ្វើការ សិទ្ធិឈប់សម្រាក សុវត្ថិភាពការងារ ប្រាក់សំណង សិទ្ធិរៀបចំ ការគាំទ្របណ្តាញទូរស័ព្ទបន្ទាន់ និងការគាំទ្រជាច្រើនទៀត។ មិនថាអ្នកជាកម្មករក្នុងស្រុក ឬជនចំណាកស្រុកទេ ខិតប័ណ្ណនេះជួយអ្នកឱ្យយល់ពីការការពារអ្វីដែលអ្នកមាន និងកន្លែងដែលត្រូវស្វែងរកជំនួយ ប្រសិនបើសិទ្ធិរបស់អ្នកត្រូវបានរំលោភបំពាន។ សូមចែករំលែកខិត្តប័ណ្ណនេះជាមួយមិត្តរួមការងារ និងមិត្តភក្តិ – ដោយសារតែការងារសមរម្យគឺជាសិទ្ធិសម្រាប់ទាំងអស់គ្នា។ ខិត្តប័ណ្ណនេះបោះពុម្ពដោយគម្រោងតស៊ូមតិសម្រាប់សិទ្ធិជនចំណាកស្រុក ILO-Migrant (MARs)។ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកម្មករនៅប្រទេសថៃ។