Nội dung cũng có sẵn bằng:
English
العربية
español
français
Bahasa Indonesia
Português
Türkçe
tiếng Việt
中文
हिन्दी
සිංහල
தமிழ்
Bengali
اردو
ឧស្សាហកម្មវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែក និងស្បែកជើងមានសារសំខាន់ជាយុទ្ធសាស្រ្តចំពោះរដ្ឋសមាជិកជាច្រើនរបស់ ILO ។
នៅខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំមួយរបស់អ្នកជំនាញបានអនុម័តលើក្រមប្រតិបត្តិដំបូងរបស់ ILO ស្ដីពី សុវត្ថិភាព និងសុខភាពនៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែក និងស្បែកជើង។ ដោយផ្អែកលើបទដ្ឋានការងារអន្តរជាតិ និងគោលការណ៍ណែនាំ ព្រមទាំងឧបករណ៍តាមវិស័យដទៃទៀត ក្រមនេះផ្ដល់ដំបូន្មានអនុវត្តជាក់ស្ដែង និងគ្រប់ជ្រុងជ្រោយអំពី របៀបដែលរដ្ឋាភិបាល និយោជក កម្មករ និងអ្នកតំណាងរបស់ពួកគេ គប្បីធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ កាត់បន្ថយ និងគ្រប់គ្រងគ្រោះថ្នាក់ និងហានិភ័យចម្បងៗទាំងអស់។ គ្រោះថ្នាក់ និងហានិភ័យទាំងនេះមានជាអាទិ៍ គ្រោះថ្នាក់ជីវសាស្រ្ត សារធាតុគ្រោះថ្នាក់ គ្រោះថ្នាក់ពាក់ព័ន្ធនឹងសាច់ដុំ និងឆ្អឹង ព្រមទាំងរាងកាយ ឧបករណ៍ ម៉ាស៊ីន និងបរិក្ខារនានា ព្រមទាំងសំណង់ និងសុវត្ថិភាពអគ្គីភ័យ។
ក្រមនេះលើកកម្ពស់វប្បធម៌សុវត្ថិភាព និងសុខភាពលក្ខណៈបង្ការជាមុន ដែលមានការគោរពសិទ្ធិចំពោះបរិយាកាសការងារសុវត្ថិភាព និងមានសុខភាពល្អនៅគ្រប់កម្រិត ដែលរដ្ឋាភិបាល និយោជក និងកម្មករចូលរួមយ៉ាងសកម្មនៅក្នុងរក្សារបរិយាកាសការងារសុវត្ថិភាព និងមានសុខភាពល្អ តាមរយៈប្រព័ន្ធមួយ ដែលកំណត់អំពីសិទ្ធិ ទំនួលខុសត្រូវ និងភារកិច្ច និងដែលគោលការណ៍នៃការបង្ការត្រូវបានកំណត់ជាអាទិភាពខ្ពស់បំផុត។ ក្រមនេះលើកកម្ពស់បន្ថែមទៀតលើប្រព័ន្ធគ្រប់គ្រងសុខភាពនិងសុវត្ថិភាព (OSH) ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងនិយោជក និងកម្មករ ព្រមទាំងអ្នកតំណាងរបស់ពួកគេ។

Chi tiết bổ sung
Người giới thiệu
- ISBN Print: 9789220364918
- ISBN Web PDF: 9789220364925