គោលការណ៍ណែនាំស្តីពីភាពធន់នឹងវិបត្តិកូវីដ-១៩ របស់អាជីវកម្មសម្រាប់រោងចក្រកាត់ដេរនៅអាស៊ី

ឧស្សាហកម្មកាត់ដេរនៅទ្វីបអាស៊ីកំពុងប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ អង្គការអន្តរជាតិខាងការងារបានបង្កើតគោលការណ៍ណែនាំចំនួន ៦ ដែលផ្តោតលើសកម្មភាព សម្រាប់រោងចក្រកាត់ដេរនៅទ្វីបអាស៊ី ដើម្បីឱ្យពួកគេដោះស្រាយវិបត្តិនៃជំងឺកូវីដ-១៩ និងដើម្បីកសាងភាពធន់របស់អាជីវកម្ម។