Brochure

ព័ត៌មានគន្លឹះសម្រាប់ជួយអ្នកធ្វើការងារនៅបរទេសផ្នែកនេសាទ និងកែច្នៃអាហារសមុទ្រ

ខិត្តប័ណ្ណនេះមានព័ត៌មានលម្អិតស្តីពីលេខទំនាក់ទំនង សេចក្តីណែនាំអំពីដំណើរការការធ្វើទេសន្តរប្រវេសន៍ការងារ និងសិទ្ធិការងារស្របច្បាប់សំខាន់ៗរបស់ពលករ។

ការធ្វើទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព និងការទទួលបានសេវាគាំទ្រផ្សេងៗមានសារៈសំខាន់ចំពោះពលករទេសន្តរប្រវេសន៍ក្នុងការទទួលបានការងារសមរម្យ។ កម្មវិធីសិទ្ធិពលករនេសាទអាស៊ីអាគ្នេយ៍បានបង្កើតខិត្តប័ណ្ណ សម្រាប់គោលបំណងខាងលើនេះ។ ខិត្តប័ណ្ណនេះមានគោលបំណងគាំទ្រដល់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃក្នុងផ្នែកនេសាទ និងកែច្នៃអាហារសមុទ្រ ដើម្បីធ្វើការសម្រេចចិត្តក្នុងការធ្វើទេសន្តរប្រវេសន៍ការងារ។ វារួមបញ្ចូលព័ត៌មានលម្អិតស្តីពីលេខទំនាក់ទំនងរបស់មជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា លេខទូរស័ព្ទទាន់ហេតុការណ៍ ព័ត៌មានគន្លះស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងសិទ្ធិការងារនៅក្នុងប្រទេសថៃ។

ខិត្តប័ណ្ណនេះផលិតឡើងដោយកម្មវិធីសិទ្ធិពលករនេសាទអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមពហុប្រទេសរយៈពេលច្រើនឆ្នាំរបស់សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ (UN) ដែលអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយសហការជាមួយ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ។ គោលបំណងចំបងនៃគំនិតផ្ដួចផ្ដើមនេះ គឺដើម្បីលើកកម្ពស់ទេសន្តរប្រវេសន៍ប្រកបដោយមានសុវត្ថិភាព ប្រក្រតី និងការងារសមរម្យ សម្រាប់ទេសន្តរប្រវេសករទាំងអស់នៅក្នុងផ្នែកនេសាទ និងកែច្នៃអាហារសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍។