Brochure

គន្លឹះសុវត្ថិភាពពេលស្ថិតនៅលើកប៉ាល់នេសាទ

Tសេចក្តីណែនាំនេះមានគោលបំណងផ្តល់ការណែនាំអំពីសុវត្ថិភាពពេលស្ថិតនៅលើកប៉ាល់នេសាទ ដើម្បីធានាសុខភាព និងសុវត្ថិភាពការងារ (OSH) និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងរបួសជាអប្បរមាពេលកំពុងស្ថិតនៅលើកប៉ាល់នេសាទ។

បញ្ហាសុវត្ថិភាពត្រូវអនុវត្តចំពោះអ្នកគ្រប់គ្នានៅលើកប៉ាល់នេសាទ មិនថាអ្នកគឺជាអ្នកចំណូលថ្មី ឬមានបទពិសោធន៍ វិស្វករ អ្នកគ្រប់គ្រងកប៉ាល់ ឬម្ចាស់កប៉ាល់នោះទេ។ សេចក្តីណែនាំនេះមានគោលបំណងផ្តល់ការណែនាំអំពីសុវត្ថិភាពពេលស្ថិតនៅលើកប៉ាល់នេសាទ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពដល់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។

ខិត្តប័ណ្ណនេះផលិតឡើងដោយកម្មវិធីសិទ្ធិពលករនេសាទអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមពហុប្រទេសរយៈពេលច្រើនឆ្នាំរបស់សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ (UN) ដែលអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយសហការជាមួយ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ។ គោលបំណងចំបងនៃគំនិតផ្ដួចផ្ដើមនេះ គឺដើម្បីលើកកម្ពស់ទេសន្តរប្រវេសន៍ប្រកបដោយមានសុវត្ថិភាព ប្រក្រតី និងការងារសមរម្យ សម្រាប់ទេសន្តរប្រវេសករទាំងអស់នៅក្នុងផ្នែកនេសាទ និងកែច្នៃអាហារសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍។