ឯកសារភ្ជាប់៖ គំរូលំហូរសាច់ប្រាក់របស់រោងចក្រ

គំរូលំហូរសាច់ប្រាក់នេះជួយអ្នកគ្រប់គ្រងរោងចក្រឱ្យទទួលបាននូវទិដ្ឋភាពទូទៅនៃស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីឱ្យពួកគេអាចធ្វើការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់ ក្នុងកំឡុងពេល និងក្រោយកាលរាតត្បាតនៃជំងឺកូវីដ-១៩។ វាជាផ្នែកមួយនៃស៊េរីគោលការណ៍ណែនាំស្តិពី “ការកសាងភាពធន់ក្នុងអំឡុងពេល និងក្រោយការរាតត្បាតនៃមេរោគកូវីដ-១៩"។ គំរូនេះគួរត្រូវបានទាញយក និងប្រើប្រាស់រួមគ្នាជាមួយ"គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នក" និង "គោលការណ៍ណែនាំស្តីពីការកាត់បន្ថយចំណាយ"។